ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌ៧មករា បន្តជម្រុញដល់កម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់យកចិត្តទុកដាក់ចំពោះទីតាំង ដែលរស់នៅប្រមូលផ្ដុំ និងសង្ស័យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាប

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបន្តជម្រុញឱ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ យកចិត្តទុកដាក់ ចំពោះទីតាំង ដែលរស់នៅមានការប្រមូលផ្ដុំទាំងឡាយ និងសង្ស័យមានបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាប ក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាព សម្រាប់មូលដ្ឋាន។

ការជម្រុញនេះ បានធ្វើឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំខណ្ឌ-សង្កាត់ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធខណ្ឌ-សង្កាត់ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ដើម្បីបន្តតាមដានវឌ្ឍនភាពការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់តាមទីតាំងរស់នៅប្រមូលផ្ដុំ និងទីតាំងសង្ស័យមានបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅក្នុងកិច្ចប្រជុំមួយ នៅសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខណ្ឌ៧មករា បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ បានល្អប្រសើរ នៅក្នុងមូលដ្ឋាន សូមឱ្យមន្ត្រី និងកងកម្លាំងសហការតាមដានរាល់ទីតាំងរស់នៅប្រមូលផ្ដុំ និងសង្ស័យមានបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្រោយពីទទួលបានផែនការដឹកនាំអនុវត្តពីសំណាក់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានចេញបទបញ្ជាលេខ ០១ បប ស្តីពី យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕

https://api.whitetigertv-asia.com/uploads/images/1768561965867-photo_2026-01-16_18-11-39.jpghttps://api.whitetigertv-asia.com/uploads/images/1768561998076-photo_2026-01-16_17-56-50.jpghttps://api.whitetigertv-asia.com/uploads/images/1768561998077-photo_2026-01-16_17-56-55.jpghttps://api.whitetigertv-asia.com/uploads/images/1768561998078-photo_2026-01-16_17-57-03.jpghttps://api.whitetigertv-asia.com/uploads/images/1768561998079-photo_2026-01-16_17-57-09.jpghttps://api.whitetigertv-asia.com/uploads/images/1768561998079-photo_2026-01-16_17-57-15.jpghttps://api.whitetigertv-asia.com/uploads/images/1768561998080-photo_2026-01-16_17-57-20.jpghttps://api.whitetigertv-asia.com/uploads/images/1768561998080-photo_2026-01-16_17-57-25.jpghttps://api.whitetigertv-asia.com/uploads/images/1768561998080-photo_2026-01-16_17-57-30.jpghttps://api.whitetigertv-asia.com/uploads/images/1768561998081-photo_2026-01-16_17-57-36.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី