ខ្លាសអាស៊ីធីវី

អំណោយចម្រុះជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមទាំងថវិកាសប្បុរសជន ត្រូវបានប្រតិភូមរដ្ឋបាលខណ្ឌ៧មករា នាំយកមកឧបត្ថម្ភដល់វរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ ដែលឈរជើងការពារទឹកដីពីការឈ្លានពានដោយកងទ័ពថៃ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ព័ត៌មានជាតិ

(ភ្នំពេញ-ព្រះវិហារ)៖ គណៈប្រតិភូរដ្ឋបាលខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាលខណ្ឌ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយចម្រុះ ដែលមានជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗជាច្រើនមុខទៀត រួមទាំងថវិកាមួយចំនួន ជូនដល់វីរ:កងទ័ពសមរភូមិមុខ នៃវរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ ដែលឈរជើងការពារទឹកដីពីការឈ្លានពានដោយកងទ័ពថៃ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមក្រុមការងារតំណាង លោកអភិបាលខណ្ឌ៧មករា បានឱ្យដឹងថា សម្រាប់អំណោយចម្រុះ ដែលមានជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗជាច្រើនមុខទៀត រួមទាំងថវិកាមួយចំនួន ជូនដល់វរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ នាពេលនេះបានធ្វើឡើង ក្រោយពីទទួលបានការជួយជ្រោមជ្រែង និងឧបត្ថម្ភជាបន្តបន្ទាប់ ពីសប្បុរសជននានា តាមរយៈរដ្ឋបាលខណ្ឌ ដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ព ដែលបានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ ក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពានដោយកងទ័ពថៃ។

ជាមួយគ្នានេះ វីរៈកងទ័ព នៃវរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខណ្ឌ៧មករា និងតាមរយៈរដ្ឋបាលខណ្ឌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប និងគ្រប់ស្រទាប់វណ្ណៈ សម្រាប់អ្នកនៅសមរភូមិក្រោយ ដែលបានយកចិត្តទុកដាក់ និងគិតគូជានិច្ចកាល ដល់វីរៈកងទ័ពសមរភូមិមុខ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងបូរណភាពទឹកដីរបស់យើង៕

https://api.whitetigertv-asia.com/uploads/images/1769259564215-photo_2026-01-24_19-58-28.jpghttps://api.whitetigertv-asia.com/uploads/images/1769259607586-photo_2026-01-24_19-43-49.jpghttps://api.whitetigertv-asia.com/uploads/images/1769259607589-photo_2026-01-24_19-43-54.jpghttps://api.whitetigertv-asia.com/uploads/images/1769259607591-photo_2026-01-24_19-43-59.jpghttps://api.whitetigertv-asia.com/uploads/images/1769259607593-photo_2026-01-24_19-44-03.jpghttps://api.whitetigertv-asia.com/uploads/images/1769259607595-photo_2026-01-24_19-44-09.jpghttps://api.whitetigertv-asia.com/uploads/images/1769259607596-photo_2026-01-24_19-44-14.jpghttps://api.whitetigertv-asia.com/uploads/images/1769259607601-photo_2026-01-24_19-44-19.jpghttps://api.whitetigertv-asia.com/uploads/images/1769259607602-photo_2026-01-24_19-44-23.jpghttps://api.whitetigertv-asia.com/uploads/images/1769259607626-photo_2026-01-24_19-44-28.jpghttps://api.whitetigertv-asia.com/uploads/images/1769259607628-photo_2026-01-24_19-44-34.jpghttps://api.whitetigertv-asia.com/uploads/images/1769259607634-photo_2026-01-24_19-44-39.jpghttps://api.whitetigertv-asia.com/uploads/images/1769259607635-photo_2026-01-24_19-44-44.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី