New Ads

ក្រុមប្រឹក្សាខណ្ឌមានជ័យ គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាសង្កាត់ទាំង៧ និងពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង និងចូលរួមអបអរសាទរ យ៉ាងក្លៀវក្លាគម្រោងព្រែកជីកហ្វូណន-តេជោ បើកការដ្ឋានសាងសង់ថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៤

ព័ត៌មានជាតិ

(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នា ក្នុងនាមក្រុមប្រឹក្សាខណ្ឌមានជ័យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាសង្កាត់ទាំង៧ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំងអស់ ពិតជាមានមោទនភាព និងសូមអបអរសាទរ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹង ពិធីបើកការដ្ឋានសាង់សង់ព្រែកជីកហ្វូណន-តេជោ ដែលចាប់ផ្តើមនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ និងជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអនុវត្តផ្ទាល់យ៉ាងម៉ឺងម៉ាត់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់ប្រជាពលរដ្ឋខ្មែរ។

គម្រោងព្រែកជីកហ្វូណន-តេជោនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា-ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណន-តេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕


អត្ថបទ៖ Top Author
ប្រភព៖ ស៊ើបអង្កេត
ចែករំលែក
New Ads