New Ads

អភិបាលខណ្ឌទួលគោក និងលោកស្រី អញ្ជើញដឹកនាំក្រុមការងារចុះចែកអំណោយដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន២០៣គ្រួសារ នៅសង្កាត់បឹងកក់ទី២

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានធ្វើការណែនាំ និងជម្រុញដល់ប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ ចំពោះការថែទាំសុខភាព ឱ្យបានល្អប្រសើរ តាមរយៈការរស់នៅស្អាត ដូចជា ហូបស្អាត ផឹកស្អាត ពោលគឺ ត្រូវមានអនាម័យជាប់ជាប្រចាំ ហើយនឹងខិតខំប្រកបមុខរបរទទួលទានចិញ្ចឹមជីវិត ក្នុងការជួយទ្រទ្រង់នូវជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយភាពសុខដុមរម្យនា។

ការណែនាំ និងការជម្រុញយ៉ាងដូច្នេះ បានធ្វើឡើងក្នុងពេលដែល លោកអភិបាលខណ្ឌ និងជាប្រធានក្រុមទី៣ (អ.ម.ត) គ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយលោកស្រី អាន ផល្លា សមាជិកាសមាគមនារីរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានអញ្ជើញដឹកនាំលោក-លោកស្រី ជាក្រុមការងារ (អ.ម.ត) ទី៣ និងសមាជិក សមាជិកា (ស.ស.យ.ក) ខណ្ឌ-សង្កាត់ និងសមាគមនារីខណ្ឌ-សង្កាត់-ភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយជា អង្ករ មី និងស្ករស មកឧបត្ថម្ភដល់ប្រជាពលរដ្ឋ ចំនួន២០៣គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិ២១ និងភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតទាំងអស់ និងបន្ទាប់ពីទទួលបានអង្ករ មី និងស្ករសស្មើៗគ្នា ដើម្បីបន្តដោះស្រាយក្នុងជីវភាពរស់នៅបានមួយរយៈ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរផងដែរ ចំពោះលោកអភិបាលខណ្ឌទួលគោក និងលោកស្រី ព្រមទាំងក្រុមការងារក្រោមឱវាទ សូមមានសុខភាពល្អ បរិបូរណ៍ និងជួបប្រទះតែសេចក្តីសុខ សុភមង្គល វិបុលសុខមហាប្រសើរ និងបានសមប្រកបដោយពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

https://api.whitetigertv-asia.com/uploads/images/1762270868250-photo_2025-11-04_22-40-03.jpghttps://api.whitetigertv-asia.com/uploads/images/1762270896882-photo_2025-11-04_22-17-29.jpghttps://api.whitetigertv-asia.com/uploads/images/1762270896883-photo_2025-11-04_22-17-34.jpghttps://api.whitetigertv-asia.com/uploads/images/1762270896885-photo_2025-11-04_22-17-39.jpghttps://api.whitetigertv-asia.com/uploads/images/1762270896887-photo_2025-11-04_22-17-44.jpghttps://api.whitetigertv-asia.com/uploads/images/1762270896889-photo_2025-11-04_22-17-49.jpghttps://api.whitetigertv-asia.com/uploads/images/1762270896890-photo_2025-11-04_22-17-55.jpghttps://api.whitetigertv-asia.com/uploads/images/1762270896891-photo_2025-11-04_22-18-00.jpghttps://api.whitetigertv-asia.com/uploads/images/1762270896892-photo_2025-11-04_22-18-05.jpghttps://api.whitetigertv-asia.com/uploads/images/1762270896893-photo_2025-11-04_22-18-09.jpghttps://api.whitetigertv-asia.com/uploads/images/1762270896894-photo_2025-11-04_22-18-14.jpghttps://api.whitetigertv-asia.com/uploads/images/1762270896896-photo_2025-11-04_22-18-19.jpghttps://api.whitetigertv-asia.com/uploads/images/1762270896897-photo_2025-11-04_22-18-24.jpghttps://api.whitetigertv-asia.com/uploads/images/1762270896899-photo_2025-11-04_22-18-29.jpghttps://api.whitetigertv-asia.com/uploads/images/1762270896900-photo_2025-11-04_22-18-33.jpghttps://api.whitetigertv-asia.com/uploads/images/1762270896901-photo_2025-11-04_22-18-38.jpghttps://api.whitetigertv-asia.com/uploads/images/1762270896903-photo_2025-11-04_22-18-42.jpghttps://api.whitetigertv-asia.com/uploads/images/1762270896904-photo_2025-11-04_22-18-47.jpghttps://api.whitetigertv-asia.com/uploads/images/1762270896905-photo_2025-11-04_22-18-52.jpghttps://api.whitetigertv-asia.com/uploads/images/1762270896907-photo_2025-11-04_22-18-56.jpghttps://api.whitetigertv-asia.com/uploads/images/1762270896908-photo_2025-11-04_22-19-01.jpg

អត្ថបទ៖ Top Author
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
New Ads