ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌ៧មករា ដឹកនាំមន្ត្រីចុះសួរសុខទុក្ខ និងឧបត្ថម្ភសម្ភារ និងថវិកាដល់វីរៈកងទ័ពឈរជើងការពារសមរភូមិមុខ ទិសប្រាសាទព្រះវិហារ ដែលមានជម្ងឺ និងកំពុងបន្តសម្រាកព្យាបាលនៅផ្ទះ ក្នុងសង្កាត់មនោរម្យ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ចុះសំណេះសំណាល និងសួរសុខទុក្ខ ហើយនិងជួយឧបត្ថម្ភសម្ភារ និងថវិកាមួយចំនួន ដល់វីរៈកងទ័ពឈរជើងការពារសមរភូមិមុខ ទិសប្រាសាទព្រះវិហារ ដែលមានជម្ងឺ និងកំពុងបន្តសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ៧មករា ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេសពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនដល់វីរៈកងទ័ពផងដែរ។

លោកអភិបាលខណ្ឌ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏អង់អាចក្លាហានរបស់វីរៈកងទ័ព ដែលបានពុះពារ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិពីការឈ្លានពានរបស់ខ្មាំងសត្រូវ ក្រៅពីសូមជូនពរដល់វីរៈកងទ័ព សូមឱ្យមានសុខភាពល្អ និងឆាប់ជាសៈស្បើយពីជម្ងឺឡើងវិញ៕

https://api.whitetigertv-asia.com/uploads/images/1771416752156-photo_2026-02-18_19-11-53.jpghttps://api.whitetigertv-asia.com/uploads/images/1771416785095-photo_2026-02-18_18-51-54.jpghttps://api.whitetigertv-asia.com/uploads/images/1771416785096-photo_2026-02-18_18-52-00.jpghttps://api.whitetigertv-asia.com/uploads/images/1771416785099-photo_2026-02-18_18-52-06.jpghttps://api.whitetigertv-asia.com/uploads/images/1771416785099-photo_2026-02-18_18-52-12.jpghttps://api.whitetigertv-asia.com/uploads/images/1771416785101-photo_2026-02-18_18-52-18.jpghttps://api.whitetigertv-asia.com/uploads/images/1771416785101-photo_2026-02-18_18-52-24.jpghttps://api.whitetigertv-asia.com/uploads/images/1771416785103-photo_2026-02-18_18-52-30.jpghttps://api.whitetigertv-asia.com/uploads/images/1771416785104-photo_2026-02-18_18-52-35.jpghttps://api.whitetigertv-asia.com/uploads/images/1771416785105-photo_2026-02-18_18-52-40.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី