ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌ៧មករា បន្តដឹកនាំកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ ចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំពលរដ្ឋ កុំយកចំណីចិញ្ចើមផ្លូវសាធារណៈមកប្រកបអាជីវកម្ម

ព័ត៌មានជាតិ

(ភ្នំពេញ)៖ តាមបណ្ដាភូមិនានាទាំងអស់ នៃសង្កាត់ទាំង៨ របស់រដ្ឋបាលខណ្ឌ៧មករា រាជធានីភ្នំពេញ និងត្រូវបន្តអនុវត្តឡើងជាបន្តបន្ទាប់ និងជាប្រចាំ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេស ការរក្សាសន្តិសុខ និងសុវត្ថិភាព ដែលជាកត្តាចម្បង សម្រាប់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

នេះគឺជាការលើកឡើងរបស់លោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ក្នុងឱកាសដែលលោកអញ្ជើញបន្តដឹកនាំកម្លាំងចម្រុះនៃអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨២ ក្នុងសង្កាត់ចំនួន៤ រួមមាន៖ សង្កាត់អូរឬស្សីទី១, សង្កាត់អូរឬស្សីទី២, សង្កាត់អូរឬស្សីទី៤ និងសង្កាត់បឹងព្រលឹត ក្នុងចំណោមសង្កាត់ទាំង៨ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

ក្នុងសកម្មភាពនេះ លោកអភិបាលខណ្ឌ៧មករា បានចាត់ទុកបញ្ហាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈតាមដងផ្លូវ ហើយសំខាន់បញ្ហារក្សាសន្តិសុខ និងសុវត្ថិភាព គឺជាបញ្ហាចម្បង ដែលតម្រូវឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន ត្រូវអនុវត្តឡើងជាបន្តបន្ទាប់ និងជាប្រចាំ ដូចភ្លៀងរលឹម។

ក្នុងសកម្មភាពនេះដែរ លោកអភិបាលខណ្ឌ៧មករា បានបញ្ជាក់ថា ជាលទ្ធផល នៃកិច្ចសហការពីកម្លាំងពាក់ព័ន្ធ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានធ្វើការជូនដំណឹង និងបានចុះអប់រំណែនាំដោយផ្ទាល់ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងប្រកបអាជីវកម្មនៅលើចិញ្ចើមផ្លូវសាធារណៈ គឺតម្រូវឱ្យខិតចូលទៅក្នុង ពោលគឺមិនត្រូវរំលោភលើចំណីចិញ្ចើមផ្លូវ ដើម្បីប្រកបអាជីវកម្មផ្ទាល់ខ្លួននោះទេ ពិសេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលជាធ្វើដំណើរតាមដងផ្លូវ និងឆ្លងកាត់ ឱ្យទទួលបានសណ្តាប់ធ្នាប់ និងរបៀបរៀបរយកាន់តែល្អប្រសើរថែមទៀត៕

https://api.whitetigertv-asia.com/uploads/images/1769678564688-photo_2026-01-29_16-22-11.jpghttps://api.whitetigertv-asia.com/uploads/images/1769678595511-photo_2026-01-29_16-06-32.jpghttps://api.whitetigertv-asia.com/uploads/images/1769678595512-photo_2026-01-29_16-06-36.jpghttps://api.whitetigertv-asia.com/uploads/images/1769678595514-photo_2026-01-29_16-06-41.jpghttps://api.whitetigertv-asia.com/uploads/images/1769678595515-photo_2026-01-29_16-06-46.jpghttps://api.whitetigertv-asia.com/uploads/images/1769678595517-photo_2026-01-29_16-06-52.jpghttps://api.whitetigertv-asia.com/uploads/images/1769678595519-photo_2026-01-29_16-06-57.jpghttps://api.whitetigertv-asia.com/uploads/images/1769678595520-photo_2026-01-29_16-07-02.jpghttps://api.whitetigertv-asia.com/uploads/images/1769678595521-photo_2026-01-29_16-07-07.jpghttps://api.whitetigertv-asia.com/uploads/images/1769678595522-photo_2026-01-29_16-07-11.jpghttps://api.whitetigertv-asia.com/uploads/images/1769678595523-photo_2026-01-29_16-07-16.jpghttps://api.whitetigertv-asia.com/uploads/images/1769678595524-photo_2026-01-29_16-07-21.jpghttps://api.whitetigertv-asia.com/uploads/images/1769678595525-photo_2026-01-29_16-07-26.jpghttps://api.whitetigertv-asia.com/uploads/images/1769678595526-photo_2026-01-29_16-07-31.jpghttps://api.whitetigertv-asia.com/uploads/images/1769678595527-photo_2026-01-29_16-07-35.jpghttps://api.whitetigertv-asia.com/uploads/images/1769678595528-photo_2026-01-29_16-07-41.jpghttps://api.whitetigertv-asia.com/uploads/images/1769678595530-photo_2026-01-29_16-07-45.jpghttps://api.whitetigertv-asia.com/uploads/images/1769678595531-photo_2026-01-29_16-07-50.jpghttps://api.whitetigertv-asia.com/uploads/images/1769678595532-photo_2026-01-29_16-07-55.jpghttps://api.whitetigertv-asia.com/uploads/images/1769678595533-photo_2026-01-29_16-08-00.jpghttps://api.whitetigertv-asia.com/uploads/images/1769678595534-photo_2026-01-29_16-08-04.jpghttps://api.whitetigertv-asia.com/uploads/images/1769678595535-photo_2026-01-29_16-08-09.jpghttps://api.whitetigertv-asia.com/uploads/images/1769678595536-photo_2026-01-29_16-08-15.jpghttps://api.whitetigertv-asia.com/uploads/images/1769678595538-photo_2026-01-29_16-08-20.jpghttps://api.whitetigertv-asia.com/uploads/images/1769678595539-photo_2026-01-29_16-08-24.jpghttps://api.whitetigertv-asia.com/uploads/images/1769678595540-photo_2026-01-29_16-08-29.jpghttps://api.whitetigertv-asia.com/uploads/images/1769678595541-photo_2026-01-29_16-08-33.jpghttps://api.whitetigertv-asia.com/uploads/images/1769678595574-photo_2026-01-29_16-08-38.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី