New Ads

ប្រជាពលរដ្ឋ៖ មានតែសំណូមពរ លោក ឃួង ស្រេង និងលោក ជួន ណារិន្ទ ទើបបានព្រោះអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិននាំគ្នាទប់ស្កាត់បង្ក្រាបឡើយ សម្រាប់ទីតាំងល្បែងឡូតូអនឡាញ ៩៩៩៩ នៅខណ្ឌសែនសុខ

ពីនេះពីនោះ
ចុះថ្សាយថ្ងៃ​ពុធ ២៣-មេសា-២០២៥
ម៉ោង០៥:១៤នាទី និង៣១វិនាទីព្រឹក

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ បានឱ្យបណ្ដាញសារព័ត៌មានដឹងថា មានទីតាំងល្បែងភ្នាល់ឡូតូអនឡាញ ៩៩៩៩ មួយកន្លែង ដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ បានលួចបើកទទួលភ្ញៀវចូលចាក់លេងកំសាន្ដសប្បាយ និងយ៉ាងគគ្រឹកគគ្រេងឡើងដុះស្លែរាល់ថ្ងៃ និងរាប់ខែរាប់ឆ្នាំមកហើយ ដោយគ្មានការទប់ស្កាត់ និងបង្ក្រាបបិទចោលទាំងស្រុង ដើម្បីធានាដល់ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពតាមបទបញ្ចាឱ្យបង្ក្រាបទាំងផ្ទាល់ និងតាមអនឡាញនាពេលកន្លងមក ពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិសេសប្រសាសន៍ដឹកនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មានខាងលើនេះ បានធ្វើឡើងជាច្រើនលើកច្រើនសារមកហើយដែរ ក្រោយពីរាប់ខែរាប់ឆ្នាំមកនេះ សម្រាប់អាជ្ញាធរមានសមត្ថកិច្ចមូលលដ្ឋានប៉ុស្ដិ៍ និងអធិការដ្ឋាននគរបាលខណ្ឌ ហាក់ធ្វើជាមើលមិនឃើញ និងមិននាំគ្នាទប់ស្កាត់ និងបង្ក្រាបឡើយ បើទោះបីជាមានការបង្ហោះចែកចាយតាមបណ្ដាញសង្គម អំពីទីតាំងបនល្បែងបើកទទួលភ្ញៀវចូលចាក់លេង ដោយគ្មានការរំខានដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានក៏ដោយ ស្ថិតនៅត្រង់ចំណុចផ្ទះកែងលេខ៤០ ផ្លូវលេខ២១១ កែងផ្លូវលេខ២៣៤ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើគិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដដែល ដែលជាអ្នករស់នៅក្បែរទីតាំងល្បែងឡូតូអនឡាញ ៩៩៩៩ មួយកន្លែងនេះ និងស្នើសុំមិនបញ្ចេញឈ្មោះ តាមរយៈបណ្ដាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត សូមសំណូមពរយ៉ាងទទូចដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយមានវិធានការទប់ស្កាត់ និងបង្ក្រាបបិទចោលទាំងស្រុង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលជាដើមចមបង្កឱ្យកើតមានបទល្មើសចោរកម្ម លួច-ឆក់-ប្លន់ ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋាន សំដៅដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមលិខិតនៃសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ និងប្រសាសន៍ដឹកនាំជម្រុញពីសំណាក់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ព័ត៌មានខាងលើនេះមាននៅ 👉 Facebook

ព័ត៌មានខាងលើនេះមាននៅ 👉 Telegram

ព័ត៌មានខាងលើនេះមាននៅ 👉 Twitter

ព័ត៌មានខាងលើនេះមាននៅ 👉 WhatsApp

ព័ត៌មានខាងលើនេះមាននៅ 👉 Line

ព័ត៌មានខាងលើនេះមាននៅ 👉 CoolApp


អត្ថបទ៖ Top Author
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
New Ads